បឋមក្សត្ររាជវង្សឈិង អាយស៊ីនចៀឡឺ ហ្វូលិន ឬហង់តេស៊ុនជឺ ដែលជាបុត្រាអង្គទី ៩ របស់ហួថៃជី ក្រោយពេលហួងថៃជីសុគត់ ក្រោមការជួយគាំទ្រពី សៀវចួងវ៉ើនហងហៅ ធ្វើឲ្យហ្វូលិនបានឡើងគ្រងរាជ្យក្នុងព្រះជន្ម ៦ វស្សា ហើយសៀវចួងក៏ឡើងឋានៈជាថៃហៅ ដោយមានតួអឺគុន ដែលមានឋានៈជាព្រះបិតុលាជាអ្នកសម្រេចរាជការ និងមានចឺងឈិនវ៉ាំងជាជំនួយការ។ តួអឺគុនបានព្យាយាមក្ដោមអំណាចដែលមានស្រាប់ និងតែងតាំងខ្លួនជាព្រះរាជបិតា គ្រប់គ្រងកងទ័ព ៣ កងពល ក្នុងខណៈដែលហង់តេគ្រប់គ្រងកងទ័ពត្រឹមតែ ២ កងពល។
ឆ្នាំគ.ស ១៦៥០ ពេលតួអឺគុនស្លាប់ ស៊ុនជឺចាប់ផ្ដើមរួមផុតពីភាពជាស្ដេចអាយ៉ង បានប្រកាសរាជឱង្ការបញ្ចប់តំណែង បណ្ដាសក្ដិ និងរឹបអូសទ្រព្យសម្បត្ដិទាំងអស់របស់តួអឺគុន ជាការដាក់ទោសក្នុងបទចោទប្រើអំណាចហួសព្រំដែនក្នុងពេលមានជីវិត។ ក្រៅពីនោះគេនិយាយតៗ គ្នាថាមានការជីកគាស់យកសពតួអឺគុនមកវាយដោយឈើ និងវាយដោយខ្សែតីទៀតផង។
ក្រោយមក ដើម្បីឲ្យហង់តេមានអំណាចពិតប្រាកដវិញ ស៊ុនជឺបានទម្លាក់តំណែងញាតិវង្សជាច្រើនអង្គដែលធ្លាប់កាន់កាប់តួនាទីក្រសួងផ្សេងៗ និងដើម្បីកាត់បន្ថយការទាស់ទែងគ្នារវាងជនជាតិ ទ្រង់ចេញបញ្ជាឲ្យបញ្ឃប់ការរឹបអូសដីធ្លីប្រជារាស្ដ្រ កាត់បន្ថយច្បាប់ស្ដីអំពីជនគេចវេស ជម្រុញវប្បធម៌ហានដើម្បីឲ្យជនជាតិហាននិងជនជាតិម៉ានជូអាចរស់នៅរួមគ្នាបាន។ តែការនេះបង្កឲ្យមានវិវាទជាមួយមន្ដ្រីមិនតិចឡើយ។
ភាពខកបំណងលើផ្នែកនយោបាយ ធ្វើឲ្យស៊ុនជឺងាកមកចាប់អារម្មណ៍ស្នេហាលើអ្នកម្នាងតុងអឺ ដោយគេនិយាយថា អ្នកម្នាងតុងអឺ ដើមឡើយជាប្អូនថ្លៃរបស់ស៊ុនជឺ ជាភរិយារបស់ប៉មូប៉កួអឺ តែជិនស្និទ្ធនឹងស៊ុនជឺខ្លាំណាស់។ ក្រោយពេលប៉កួអឺស្លាប់ ក្នុងឆ្នាំទី១៣ នៃរាជសម្បត្ដិ ស៊ុនជឺតែងតាំងនាងជាអ្នកម្នាងរបស់ខ្លួន។ ក្រោយពេលបានក្លាយជាអ្នកម្នាងរបស់ស៊ុនជឺបានមួយឆ្នាំ អ្នកម្នាងតុងអឺបានផ្ដល់កំណើតបុត្រាមួយអង្គ ដែលបម្រុងតែងតាំងជារជ្ជទាយាទ តែបុត្រាអង្គនេះបានស្លាប់នៅអាយុ ៣ ខែ ធ្វើឲ្យអ្នកម្នាងតុងអឺគ្រំាចិត្ដអស់ព្រះជន្ម និងផ្ដល់យសតាមក្រោយពីសៀវចួងហងថៃហៅ មកជាសៀវសៀនហងហៅ។
ហង់តេស៊ុនជឺគ្រងរាជដល់ឆ្នាំទី ១៨ (ឆ្នាំគ.ស ១៦៦១) ក៏សុគត់ក្នុងព្រះជន្ម ២៤ វស្សា។ តែការសុគត់របស់ព្រះអង្គក្លាយជាប្រស្នាអាថ៌កំបាំង ដោយអ្នកខ្លះថាព្រះអង្គខូចព្រះទ័យបាត់បង់មហេសីនិងព្រះរាជបុត្រ ធ្វើឲ្យប៉ះពាល់សុខភាពផ្លូវកាយនិងចិត្ដ និងអ្នកខ្លះថាជាការសុគត់ដោយសារជំងឺបូស។ កំណត់ត្រាអ្នកស្រុកថា ព្រះអង្គមានសទ្ធាក្នុងព្រះពុទ្ធសាសនាក៏ចេញសាងផ្នួសនៅភ្នំអ៊ូថៃ។ ចំណែអ្នកប្រវត្ដិសាស្ដ្រខ្លះថា ព្រះអង្គត្រូវគ្រាប់សុគត់ពេលដឹកនាំទ័ពទៅបង្ក្រាបកងកម្លាំងចឺនឆឺងកុងនៅតៃវ៉ាន់។
ក្រោយពេលស៊ុនជឺសុគត់ បុត្រាអង្គទីបីនាម អាយស៊ិនចៀវឡ ស្វៀនយៀ ដែលមានព្រះជន្មត្រឹម ៨ វស្សាឡើងគ្រងរាជ្យជាហង់តេខាំងស៊ី។ តាមវិន័យកម្មរបស់ស៊ុនជឺ បានឲ្យមន្ដ្រីធំបួននាក់ជួយបម្រើរាជកិច្ច។ ម្នាក់ក្នុងចំណោមបួនមានឈ្មោះអៅប៉ៃ កាន់កាប់អំណាចទាហាន និងតែងតែប្រើអំណាចកម្ចាត់មន្ដ្រីដែលប្រឆាំងនឹងខ្លួន។
ក្រៅពីនេះ ចាប់តាំងពីទាហានតាឈិងចូលក្នុងផែនដីចិនមក បានធ្វើការរឹបអូសដីកសិកម្មចំនួនជាច្រើន ដើម្បីបែងចែកឲ្យមន្ដ្រីថ្នាក់ខ្ពស់មកពី ៨ កងពល។ ក្រោយពេលអៅប៉ៃបានក្ដោបអំណាច មិនត្រឹមតែរឹបអូសដីធ្លីមកធ្វើជាសម្បត្ដិរបស់ខ្លួនទេ ថែមទាំងប្រើអំណាចគម្រាមប្ដូរដីរបស់ខ្លួនយកដីមានជីរជាតិជាច្រើនកន្លែង និងប្រហារជីវិតមន្ដ្រីដែលប្រឆាំងនឹងខ្លួន។
ពេលហង់តេខាំងស៊ីព្រះជន្ម ១៤ វស្សា ទ្រង់ចាប់ផ្ដើមប្រើអំណាចគ្រប់គ្រងដោយព្រះអង្គឯង។ ក្នុងខណៈនោះជាកំឡុងពេលដែលមន្ដ្រីម្នាក់ក្នុងចំណោមមន្ដ្រីដែលជួយក្នុងរាជកិច្ចឈ្មោះស៊ូខឺសាហា មានវិវាទជាមួយអៅប៉ៃ និងត្រូវអៅប៉ៃទម្លាក់កំហុសថ្វាយដីកាដល់ហង់តេដើម្បីដាក់ទោសប្រហារជីវិត តែខាំងស៊ីមិនព្រម។ អៅប៉ៃខឹងខ្លាំងដល់ថ្នាក់ប្រកែកតវ៉ាជាមួយខាំងស៊ី តែចុងក្រោយដោយសារពេលនោះអៅប៉ៃនៅមានឥទ្ធិពលខ្លាំង ទើបខាំងស៊ីស៊ូទ្រាំនិងប្រហារជីវិតស៊ូខឺសាហា។
រហូតដល់ថ្ងៃមួយ ខាំងស៊ីចេញបញ្ជាឲ្យអៅប៉ៃចូលគាល់តែម្នាក់ឯង ទ្រង់ប្រើមនុស្សជំនាន់ថ្មីដែលបានហ្វឹកហាត់រួមមកចាប់ខ្លួនអៅប៉ៃ រួចចេញបញ្ជាឲ្យយកទៅដាក់គុក និងឲ្យមន្ដ្រីផ្សេងៗ ពិនិត្យមើលកំហុស ឃើញថា អៅប៉ៃប្រឌិតបញ្ហាគម្រាមគេឯង សម្លាប់មនុស្សគ្មានកំហុស និងមានកំហុសធ្ងន់ធ្ងរជាច្រើន ទើបត្រូវដកបណ្ដាសក្ដិនិងប្រហារជីវិតចោល។
ក្រោយពេលកម្ចាត់អៅប៉ៃ មន្ដ្រីធំទំាងឡាយពុំមានអ្នកណាម៉ាក់ងាយឬមិនខ្លាចហង់តេវ័យក្មេងនេះទៀតឡើយ។ ពេលខាំងស៊ីបានអំណាចគ្រប់គ្រង ទ្រង់ចាប់ផ្ដើមគាំទ្រការផលិតនិងការដំាដុះ ដាក់ទោសមន្ដ្រីពុករលួយ ធ្វើឲ្យរាជវង្សដែលទើបបង្កើតឡើងរឹងមាំឡើងជាសន្សឹមៗ ។
តែក្នុងពេលនោះ ថ្វីបើអ្នកប្រឆាំងពីភាគខាងត្បូងត្រូវបង្ក្រាបអស់ហើយ តែក៏នៅមានមេសក្ដិភូមិបីនាក់ទៀតដែលបានទទួលព្រះរាជទានឲ្យគ្រប់គ្រងតំបន់សំខាន់ៗ នៅសម័យដែលតាឈិង ទើបតែស្ថាបនារាជវង្សក្នុងប្រទេសចិន ដោយសារបុគ្គលទំាងនោះជាអ្នកមានគុណសម្បត្ដិក្នុងការចូលដៃជាមួយតាឈិង និងបង្ក្រាបទាហានតាមិងចាស់ដែលងើបបះបោរ មានដូចជា អ៊ូសានគុយ ដែលគ្រប់គ្រងខេត្ដយុនណានជាមួយ គុយចូវ បូកជាមួយដែនដីមួយផ្នែកខ្លះរបស់ខេត្ដហ៊ូណាននិងសេឆួន សាំងខឺស៊ីគ្រប់គ្រងដែនដីខេត្ដក្វាងទុង និងផ្នែកខ្លះនៃខេត្ដក្វាងស៊ី និងកឺងចុងមិងដែលគ្រប់គ្រងនៅខេត្ដហ្វូចៀន (ហុកកៀន) ដោយទំាងបីនាក់នេះមានអំណាចស្មើនឹងស្ដេចនៃនគរមួយ គឺមានអំណាចបញ្ជាកងយោធា ប្រជារាស្ដ្រ និងមានអំណាចប្រមូលភាស៊ីព្រមទាំងគ្រប់គ្រងពានិជ្ជកម្មផ្ដាច់មុខទាំងអស់។ ថ្វីបើដូច្នេះក្ដី ស្ដេចចក្រព័ត្ដិទាំងបីនាក់នៅតែទារប្រាក់ពីរាជសំណាក់ ដោយសំអាងលេសចំណាយលើវិស័យយោធា ជាពិសេសអ៊ូសានគុយ ដែលបានតែងតាំងជាភិងស៊ីអង បានទារប្រាក់ចំនួនដល់ទៅ ៩ លានតម្លឹង។
ខាំងស៊ីទ្រង់ជ្រាបយ៉ាងច្បាស់ថា មេសក្ដិភូមិទាំងបីនេះជាឧបសគ្គក្នុងការគ្រប់គ្រងប្រទេសឲ្យមានឯកភាព ទើបមានតម្រិះចង់កាត់បន្ថយអំណាចឬបញ្ចប់អំណាចរបស់មេសក្ដិភូមិទំាងនេះចោល។ ជួនជាពេលនោះជាពេលដែលសាំងខឺស៊ីមានអាយុកាន់តែច្រើនត្រូវការត្រឡប់ទៅស្រុកកំណើតនៅលៀវតុង ទើបបានធ្វើដីកាដើម្បីសុំឲ្យបុត្រាសាំងជឺស៊ិនបន្ដតំណែងអងនៅក្វាងស៊ី។ ខាំងស៊ីបានអនុញ្ញាតឲ្យសាំងខឺស៊ីត្រឡប់ទៅស្រុក តែបែរជាពុំព្រមឲ្យបុត្រាសាមងជឺស៊ិនបន្ដតំណែងឡើយ។ ហេតុការណ៍នេះធ្វើឲ្យអ៊ូសានគុយ និងកឺងជិងចុងចៅរបស់កឺងចុងមិងនៅពុំសុខ ចង់ស្ទង់ទឹកព្រះទ័យស្ដេចខាំងស៊ី ដោយការក្លែងសុំអង្វរឲ្យខាំងស៊ីដកបណ្ដាសក្ដិ និងសុំត្រឡប់ទៅភូមិភាគខាងជើងវិញ។
ពេលសំណើរខាងលើបញ្ជូនមកដល់រាជសំណាក់ ខាំងស៊ីទ្រង់កោះប្រជុំពួកមន្ដ្រី ដែលមន្ដ្រីភាគច្រើនយល់ឃើញថា សំណើរខាងលើនេះគ្រាន់ជាល្បិចសាកចិត្ដបុណ្ណោះ និងពេលណាដែលខាំងស៊ីអនុញ្ញាត អ៊ូសានគុយនឹងបង្កើតចលនាក្បត់ភ្លាម។ តែខាំងស៊ីបែរជាសម្រេចព្រះទ័យយ៉ាងដាច់ខាត ដោយត្រាស់ថា “អ៊ូសានគុយមានចិត្ដក្អេងក្អាង បើទម្លាក់គាត់នឹងកើតចលនាក្បត់ បើមិនទម្លាក់មុននឹងក្រោយគង់តែក្បត់ បើមិនចាត់ការមុនទេយើងនឹងចាញ់ប្រៀប”។ ក្រោយមកទ្រង់ស្របតាមសំណើរសុំដកបណ្ដាសក្ដិ និងអំណាចការគ្រប់គ្រងដែនដីរបស់អ៊ូសានគុយ ធ្វើឲ្យអ៊ូសានគុយដែលយល់ថាខ្លួនជាមន្ដ្រីដែលចូលរួមចំណែកកសាងផែនដីតាឈិន ត្រឡប់ជាត្រូវដកបណ្ដាសក្ដិដោយស្ដេចវ័យក្មេងមួយអង្គនេះ និងចុងក្រោយក៏បានបង្កើតចលនាក្បត់មែន។
ឆ្នាំគ.ស ១៦៧៣ អ៊ូសានគុយបានបរទ័ពពីខេត្ដយុនណាន ប្ដូរមកពាក់ឯកសណ្ឋានទាហានរាជវង្សមិងវិញ ដោយសំអាងថាចង់សងសឹកឲ្យរាជវង្សមិងដែលដួលរលំទៅហើយ តែប្រជាជននៅចាំបានយ៉ាងច្បាស់ថាអ៊ូសានគុយជាអ្នកបើកច្រកសានហៃកួន បើកដៃឲ្យសត្រូវចូលស្រុក ទើបលេសនេះពុំមាននរណាជឿ។ អ៊ូសានគុយបរទ័ពទៅយ៉ាងរលូន កងទ័ពក្បត់ឈ្នះជាបន្ដបន្ទាប់ វាយលុករហូតដល់ខេត្ដហ៊ូណាន។ ក្រោយមកបញ្ជូនមនុស្សឲ្យទៅទាក់ទងសាំងជឺស៊ិនជាមួយកឺងជិងចុងចូលរួមចលនាក្បត់របស់ខ្លួន។ អ្នកប្រវត្ដសាស្ដ្រហៅព្រឹត្ដិការណ៍នេះថា “ចលនាក្បត់ស្ដេចសក្ដិភូមិទាំងបី”។
ចលនាក្បត់ស្ដេចសក្ដិភូមិទាំងបី អាចវាយដណ្ដើមគ្រប់គ្រងតំបន់ភាគខាងត្បូងរបស់ចិនបាន តែខាំងស៊ីក៏ពុំព្រមប្ដូរចិត្ដ បានជ្រើសរើសមេទ័ពនាយកងបន្ថែម ផ្ដុំកងទ័ពតបតវិញ និងបញ្ឈប់ការដកបណ្ដាសក្ដិរបស់សាំងជឺស៊ិន និងកឺងជិងចុងជាមុន រហូតធ្វើឲ្យអ៊ូសានគុយក្លាយជាអ្នកចាញ់ប្រៀបវិញ។ ចុងក្រោយកម្លាំងកងកម្លាំងក្បត់ទាំងពីរព្រមចុះចាញ់រាជសំណាក់។
ថ្វីបើដំណាក់កាលដំបូងអ៊ូសានគុយទទួលបានជ័យជម្នះជារហូត តែទាហានឈិងបែរជាមានច្រើននិងរឹងមាំឡើងជាលំដាប់។ ក្នុងខណៈដែលកងកម្លាំងរបស់អ៊ូសានគុយចេះតែធ្លាក់ចុះជាលំដាប់ អ៊ូសានគុយចាប់ផ្ដើមដឹងថាមិនអាចទប់ទល់បានតទៅទៀត និងចុងក្រោយធ្លាក់ខ្លួនឈឺស្លាប់បាត់ទៅ។ ឆ្នាំគ.ស ១៦៨១ កងទ័ពតាឈិនបានបែងកងកម្លាំង ៣ មុខព្រួញវាយយកក្រុងគុនមិងនៅយុនណាន។ អ៊ូស៊ឺហ្វានចៅប្រុសរបស់អ៊ូសានគុយធ្វើអត្ដឃាត ទើបកងទ័ពតាឈិនអាចវាយឈ្នះដណ្ដើមដែនដីភាគខាងត្បូងត្រឡប់មកវិញ។
២.សម័យដើមរាជវង្ស - ការបង្ក្រាបក្រុមសក្ដិភូមិទាំងបី

Subscribe to:
Posts (Atom)