ទោះបីជារាជវង្សឈិងមានអំណាចខ្លាំងក្លាយយ៉ាងណាក៏ដោយ កន្លងមកធ្លាប់ប្រកាសបិទប្រទេសមិនធ្វើពានិជ្ជកម្មជាមួយប្រទេសផ្សេង។ រហូតដល់ឆ្នាំគ.ស ១៧៥៧ ឬក្នុងរជ្ជកាលស្ដេចឆៀនឡុងឆ្នាំទី ២២ បានកំណត់ឲ្យក្រុងក្វាងចូវជាក្រុងកំពង់ផែតែមួយដែលអនុញ្ញាតឲ្យទាក់ទងជាមួយបរទេស ដែលរាប់ចាប់តាំងពីចុងសតវត្សទី១៨ ជាដើមមក អង់គ្លេសបាននាំចូលស្លឹងតែ ចាន គ្រឿងជ្រលក់ពណ៌ និងក្រណាត់សូត្រពីចិនចំនួនយ៉ាងច្រើន ក្នុងខណៈពេលដែលទំនិញនាំចេញមកចិនមានត្រឹមតែតិចតួចប៉ុណ្ណោះ ធ្វើឲ្យអង់គ្លេសចាញ់ប្រៀបតុល្យការទំនិញជាមួយចិនយ៉ាងមហាសាល។
រហូតដល់រជ្ជកាលស្ដេចឆៀនឡុងឆ្នាំទី ២៨ ឬឆ្នាំគ.ស ១៧៧៣ ដើម្បីមានប្រៀបលើការនំាចូលទំនិញ។ អង់គ្លេសបានចាប់ផ្ដើមនាំចេញអាភៀនមកលក់នៅចិន ដែលដើមឡើយសម្រាប់ជនជាតិចិន ចាប់តាំងពីសតវត្សទី ៨ ជាដើមមក អាភៀនត្រូវបានប្រើត្រឹមជាឱសថរុក្ខជាតិមួយប្រភេទប៉ុណ្ណោះ។ តែក្រោយពេលដែលអង់គ្លេសចូលគ្រប់គ្រងឥណ្ឌា និងបានប្រគល់សិទ្ធផ្ដាច់មុខលក់ឲ្យទៅក្រុមហ៊ុនអ៊ីសឥណ្ឌា អាភៀនត្រូវបាននាំចូលមកចិនយ៉ាងច្រើន។ ក្រៅពីនេះពួកជនជាតិអាមេរិក បារំាង និងរុស្សីក៏បានយកអាភៀនពីទួគី និងអាស៊ីកណ្ដាលមកលក់នៅចិនដូចគ្នាដែរ។
ក្នុងកំឡុងពេលនោះ តម្លៃអាភៀនមួយខាំស្មើនឹង ៥ តម្លឹងមាស។ ក្នុងកំឡុង ៤០ ឆ្នាំមុនពេលសង្គ្រាមអាភៀនបានផ្ទុះឡើង អង់គ្លេសបានជញ្ជូនអាភៀនចូលមកលក់នៅចិនដល់ទៅ ៤០០ ០០០ ឡាំង អាចប្រមូលប្រាក់ពីចិនប្រមាណ ៣០០ ទៅ ៤០០ លានប្រាក់ស្នូក រហូតធ្វើឲ្យខ្វះប្រាក់ស្នូកចាយក្នុងប្រទេស និងធ្វើឲ្យតម្លៃប្រាក់ស្នូកឡើងថ្លៃមួយជាពីរ ធ្វើឲ្យប្រជាជននិងប្រទេសជាតិធ្លាក់ចុះក្រ។ ជាសន្សឹមៗ អ្នកជក់អាភៀនកាន់តែកើនចំនួន មិនត្រឹមតែមន្ដ្រីប៉ុណ្ណោះទេ សូម្បីបណ្ដាពួកម្ចាស់ដី អ្នកជំនួញ បណ្ឌិត និងអ្នកស្រែចម្ការ កម្មករ ទាហានក៏គេចមិនផុតដែរ។
ឆ្នាំគ.ស ១៨២១ ហង់តេចៀឈិង ស្ដេចសុគត់ ព្រះរាជបុត្រអង្គទី ២ ឡើងគ្រងរាជ្យមានព្រះនាមថា ហង់តេតៅកួង។ ក្នុងពេលនោះជាកំឡុងពេលដែលរាជសំណាក់ឈិងធ្លាក់ចុះ កម្លាំងទាហានចុះទន់ខ្សោយ កើតមានចលនាបះបោរជាច្រើន និងអ្វីដែលសំខាន់នោះគឺការជក់អាភៀនត្រូវបានរីករាលដាលពាសពេញប្រទេស។
លុះដល់ឆ្នាំគ.ស ១៨៣៨ មានប្រជាជនចំនួន ២ ០០០ ០០០ នាក់ញៀនអាភៀន។ អាភៀនបានធ្វើឲ្យប្រាក់ស្នូករបស់ចិនត្រូវបាត់បង់ និងបានបំផ្លាញសុខភាពផ្លូវកាយផ្លូវចិត្ដជនជាតិចិនយ៉ាងខ្លាំង។ ក្នុងឆ្នាំជាមួយគ្នានេះ មានក្រុមមន្ដ្រីសុច្ចរិតថ្វាយដីកាបង្ហាញមុនមន្ដ្រីជួញដូរអាភៀន និងជម្រុញឲ្យបញ្ឈប់ការប្រើប្រាស់អាភៀន ដាក់ទោសអ្នកជក់អាភៀនយ៉ាងធ្ងន់ធ្ងរ។ ក្រោយមកលិនចឺស៊ី អ្នកត្រួតការហ៊ូក្វាងបានថ្វាដីកា ៣ ដងទៅហង់តេតៅកួង ដោយសសេរថាបើមិនបំបាត់អាភៀនក្នុងប្រទេសចិនទេ ក្នុងរយៈពេលដប់ឆ្នាំខាងមុខទៀតនឹងមិនសល់ទាហានសម្រាប់ធ្វើចម្បាំង មិនមានសល់ប្រាក់ប្រើទៀតឡើយ រហូតធ្វើឲ្យហង់តេតៅកួងមានព្រះរាជតម្រិះចង់បង្ក្រាបអាភៀនយ៉ាងពិតប្រាកដ។
ឆ្នាំគ.ស ១៨៣៩ លិនចឺស៊ីបានត្រៀមមនុស្ស និងទាហាន ធ្វើដំណើរចេញពីប៉េកាំងយ៉ាងមិនអធិកអធម្ម។ ពេលជួបអ្នកធ្វើខុសច្បាប់ចាប់ដាក់ទោសភ្លាមៗ និងពេលធ្វើដំណើរដល់ក្វាងចូវបានស៊ើបការយ៉ាងសម្ងាត់ ដឹងពីចរន្ដនៃការជួញដូរអាភៀន ចេញបញ្ជាឲ្យក្រុមឈ្មួញអន្ដរជាតិប្រគល់អាភៀនមករាជការទាំងអស់ ធ្វើកិច្ចសន្យាមិននាំអាភៀនចូលប្រទេសចិន បើពុំអនុវត្ដតាមនឹងត្រូវរឹបអូសនិងចាប់ខ្លួនអនុវត្ដតាមច្បាប់។
លិនចឺស៊ីបោសសម្អាតអាភៀនដោយការបង្កើតច្បាប់ចាប់ដាក់គុកអ្នកពាក់ព័ន្ធនឹងអាភៀន។ អ្នកជួញដូរអាភៀនត្រូវកាត់ក្បាលដោតឆ្កាង។ អ្នកញៀនអាភៀនត្រូវបញ្ជូនទៅមណ្ឌលកែប្រែ។ អ្នកផ្ដាច់អាភៀនបាននឹងត្រូវប្រកាសលើកតម្កើងជាជនគំរូ។ លិនចឺស៊ីកំណត់ពេល ៣ ថ្ងៃឲ្យអ្នកដែលមានអាភៀនប្រគល់អាភៀនទាំងអស់ជូនរាជការ។ ដល់ពេលកំណត់ រាជការទទួលបានអាភៀន ១ ០៣៧ ឡាំង។ ពេលឃើញដូច្នោះ បានចេញបញ្ជាឲ្យឡោមព័ទ្ធហាងលក់អាភៀន បញ្ចប់ជំនួញរវាងចិននិងអង់គ្លេស មិនអនុញ្ញាតឲ្យហាងទំនិញផ្សេងៗ ទាក់ទងជាមួយនាវាជួញដូរអាភៀន ដាក់ទោសនិងទម្លាក់តំណែងជនជាតិចិនណាដែលធ្វើការជាមួយមេឈ្មួញអន្ដរជាតិ និងនាំកងកម្លាំងឡោមព័ទ្ធឃ្លាំងទំនិញ ដោយមានតំណាងអ្នកត្រួតពិនិត្យទំនិញពានិជ្ជកម្មអង់គ្លេស ឆាលអេលៀត នៅជាមួយផង។ ក្នុងពេលនោះ ឆាលអេលៀតមិនមានកម្លាំងក្នុងដៃ និងខ្លាចអ្នកជំនួញអង់គ្លេសរបស់ខ្លួនត្រូវគេសម្លាប់ ក៏យល់ព្រមប្រគល់អាភៀនជាង ២០ ២៨៣ ឡាំងចេញពីទូកចំនួន ២០ គ្រឿងជូនរាជការចិន។
ក្នុងថ្ងៃដែលធ្វើការបំផ្លាញអាភៀន មានប្រជាជនចំនួនជាច្រើនមកតាមដាននិងសង្កេតមើល។ លិនចឺស៊ីបានឲ្យគេជីករណ្ដៅធំ ២ នៅបរិវេណមាត់ឆ្នេរហ៊ូម៉ើន និងដុតបំផ្លាញអាភៀនចំនួន ២ ០០០ ០០០ ជញ្ជីង និងប្រើពេលដុតបំផ្លាញដល់ទៅ ៣ សប្ដាហ៍។
ក្រោយមកសភាតំណាងរាស្ដ្រអង់គ្លេសបានប្រគល់អំណាចឲ្យ ឆាលអេលៀត នាំទូកជាង ៤០ គ្រឿង ទាហានជាង ៤០០០ នាក់មកនៅតំបន់ម៉ាកាវ និងធ្វើសង្គ្រាមជាមួយចិនដែលបានត្រៀមខ្លួនរួចជាស្រេច ធ្វើឲ្យមានការស្លាប់ទាំងសងខាង ជាចំណុចចាប់ផ្ដើមនៃសង្គ្រាមអាភៀន។
ជួនជាពេលនោះគូលីទូកជនជាតិអង់គ្លេសមួយក្រុមស្រវឹងស្រាអួទីណួសម្លាប់ជនជាតិចិននៅកៅលូន ស្លាប់ម្នាក់ ឆាលអេលៀត ពុំព្រមប្រគល់ឃាតករឲ្យទៅរាជការចិន ធ្វើឲ្យអារម្មណ៍ជាសត្រូវជាមួយជនជាតិអឺរ៉ុបមានការកើនឡើង។ ឆ្នាំគ.ស ១៨៤០ កងនាវាចម្បាំងអង់គ្លេសក្រោមបញ្ជាការរបស់ឧត្ដមសេនីយឯកចចអេលៀត ធ្វើដំណើរមកដល់ប្រទេសចិន ប្រើកងកម្លាំងមួយផ្នែកបិទកំពង់ផែ។ ក្រោយមកបញ្ជូនកងកម្លាំងមួយចំនួនធំឡើងទៅជើងវាយដណ្ដើមក្រុងទិងហៃ យកធ្វើជាមជ្ឈមណ្ឌលបញ្ជាការ។ ខែសីហាឆ្នាំដដែល អង់គ្លេសបើកនាវាទៅក្បែរបរិវេណប៉មតាគូ នៅធៀនជិន កៀកក្បែរទីក្រុងប៉េកាំងជាលំដាប់។
ពេលឃើញស្ថានការណ៍ដូច្នេះ ហង់តេតៅកួងខ្លាចរអាអានុភាពកងទ័ពអង់គ្លេស គួបផ្សំនឹងមានពាក្យញុះញង់ឲ្យព្រមចរចាសន្ដិភាព ទើបប្ដូរព្រះទ័យបញ្ជូនមន្ដ្រីត្រួតការឈ្មោះឈីសានទៅក្រុងធៀនជិន ដើម្បីសុំចរចា ដោយឈីសានបានស្នើលក្ខខណ្ឌមុនចរចាថានឹងមានការទម្លាក់និងដាក់ទោសលិនចឺស៊ី និងប្ដូរមន្ដ្រីថ្មីទៅក្វាងចូវ និងទទួលស្ដាប់ការតវ៉ារបស់អ្នកជំនួញជនជាតិអង់គ្លេស។
ខណៈនោះជាកំឡុងពេលឈានចូលទៅរដូវស្លឹកឈើជ្រុះ ជំងឺរាតត្បាតកើតឡើង ធ្វើឲ្យទាហានអង់គ្លេសបោះបង់ចោលទីក្រុងទិងហៃ និងងាកទៅចរចាគ្នានៅក្វាងចូវក្នុង។ “សេចក្ដីព្រាងសន្ធិសញ្ញាឆួនពី” នេះមានខ្លឹមសារថាចិនត្រូវប្រគល់កោះហុងកុង និងកំពង់ផែឲ្យអង់គ្លេស សងប្រាក់ខូចខាតឲ្យរដ្ឋាភិបាលអង់គ្លេសចំនួន ៦ ០០០ ០០០ តម្លឹងប្រាក់ បើកកំពង់ផែក្វាងចូវជាកំពង់ផែពានិជ្ជកម្ម ដោយអង់គ្លេសព្រមដកកងកម្លាំងចេញពីសាចៀវ ប៉មកំាភ្លើងតាចៀវត្រឡប់ទៅទិងហៃវិញ។
សន្ធិសញ្ញាខាងលើ ជាលទ្ធផលការងាររបស់ឈីសាន បណ្ដាលឲ្យហង់តេតៅកួងខឹងយ៉ាងខ្លាំង ទើបចេញបញ្ជាឲ្យទម្លាក់តំណែងនិងដាក់ទោសឈីសាន។ ក្រោយមកបញ្ជូនអ៊ីសាន ដែលជាមន្ដ្រីរាជអង្គរក្ស នាំកងកម្លាំងជាងមួយម៉ឺននាក់ទៅខេត្ដក្វាងទុងដើម្បីប្រឆាំងនឹងអង់គ្លេស ដែលពេលនោះកំពុងគ្រប់គ្រងកោះហុងកុងនិងទិងហៃ។
ទាហានអង់គ្លេស ក្រោយពេលដណ្ដើមបានប៉មកំាភ្លើងធំជាច្រើនកន្លែងហើយ បាននាំកងកម្លាំងវាយយកក្វាងចូវ ធ្វើឲ្យទាហានចិនត្រូវគេចចូលបន្ទាយក្រុងទាំងអស់។ មេទ័ពអ៊ីសានបានស្នើឲ្យមានការចរចាសន្ដិភាព។ សន្ធិសញ្ញាក្វាងចូវតម្រូវឲ្យស្ដេចតួកួងសងថ្ងៃខូចខាតជាទឹកប្រាក់ ៦ ០០០ ០០០ តម្លឹងនិងអនុញ្ញាតឲ្យទ័ពអង់គ្លេសចេញពីក្រុង តែប្រជាជនមួយចំនួនមិនសុខចិត្ដទើបចាប់អាវុធប្រឆាំងនឹងអង់គ្លេសនៅក្វាងចូវ បណ្ដាលឲ្យទ័ពអង់គ្លេងរាប់សិបនាក់ត្រូវស្លាប់។
រដ្ឋាភិបាលអង់គ្លេសមិនពេញចិត្ដនឹងសន្ធិសញ្ញារបស់ឆាលអេលៀត បានទម្លាក់តំណែងឆាលអេលៀត ដាក់សឺហេនរីប៉ត់ទិងចឺជំនួស។ ឆ្នាំគ.ស ១៨៤១ ប៉ត់ទិងចឺនាំទូក ៣៧ គ្រឿងនិងទាហាន ២ ៥០០ នាក់ចេញពីហុងកុង វាយយកសៀម៉ើន។ មួយខែក្រោយមកវាយបានទិងហៃ។ កឺយុនហ្វើយមេទ័ពការពារក្រុងត្រូវបាត់បង់ជីវិត។ ក្រោយមកវាយយកចឺនហៃ និងប៉ និងវាយលុកបន្ដដោយមិនចាប់អារម្មណ៍នឹងការសុំចរចាពីភាគីចិន រហូតវាយយកបានប៉ៅសាន សៀងហៃ និងទៅដល់ច្រកខាងត្បូងក្រុងណានជិង (ណាងគិង) ធ្វើឲ្យចិនត្រូវព្រមចរចាក្រោមលក្ខខណ្ឌមិនយុត្ដិធម៌ ហៅថា “សន្ធិសញ្ញាណានគិង” ជាសន្ធិសញ្ញាអាប់យសរបស់ចិន ដោយមានលក្ខខណ្ឌដោយរួមគឺ៖
១. រដ្ឋាភិបាលតាឈិងត្រូវសងប្រាក់សរុប ២១ លានតម្លឹង ដោយបែងជាថ្លៃខូចខាតក្នុងសង្គ្រាម ១២ លានតម្លឹង ថ្លៃខូចខាតរបស់ឈ្មួញអង់គ្លេស ៣ លានតម្លឹង និងថ្លៃខូចខាតអាភៀន ៦ លានតម្លឹងទៀត ដោយចំនួននេះមិនរាប់រួមជាមួយ ៦ លានតម្លឹងដែលចាយពីមុនឡើយ។
២. ត្រូវប្រគល់កោះហុងកុងឲ្យអង់គ្លេស
៣. បើកក្រុងកំពង់ផែទាំង ៥ ដូចជា ក្វាងចូវ សៀម៉ើន ហ៊្វូចូវ និងសៀងហៃជាក្រុងកំពង់ផែពានិជ្ជកម្ម។
៤. ភាស៊ីនាំចេញនាំចូលរបស់ឈ្មួញអង់គ្លេសត្រូវធ្វើតាមការចរចាទ្វេភាគី ដែលក្រោយមកមួយឆ្នាំទៀតចិនបានចុះសន្ធិសញ្ញាថ្មីបន្ថែមទៀតដោយកំណត់ឲ្យអង់គ្លេសមានសិទ្ធិចេញក្រៅអាណាខេត្ដ គឺជនជាតិអង់គ្លេសមិននៅក្រោមច្បាប់ប្រទេសចិន ពេលធ្វើខុសឬត្រូវប្ដឹង ត្រូវកាត់ទោសរកខុសត្រូវដោយកុងស៊ុលប្រទេសរបស់ខ្លួន។ អង់គ្លេសត្រូវតែជាប្រទេសដែលទទួលផលប្រយោជន៍ច្រើនបំផុត ពោលគឺមានសិទ្ធិពិសេសខាងពានិជ្ជកម្ម ដំណើរនាវាចរ ភាស៊ី ឬការគ្រប់គ្រងផ្នែកច្បាប់ក្នុងប្រទេសណា អង់គ្លេលទទួលសិទ្ធិនោះជាមួយគ្នា។ សន្ធិសញ្ញាណានគិងនេះ ជាការបញ្ជាប់សង្រ្គាមអាភៀនលើកទី ១ ។
៥.សង្គ្រាមអាភៀនលើកទី ១

Subscribe to:
Posts (Atom)