ថ្វីបើហង់តេឆៀនឡុងមានសេចក្ដីព្យាយាមក្នុងរាជកិច្ចគ្រប់គ្រងប្រទេស តែសម័យរុងរឿងរបស់ឆៀនឡុងក៏ប្រដូចនឹងព្រះអាទិត្យនាពេលថ្ងៃ ពេលរះរួចហើយក៏ឈានចូលមកដល់សម័យកាលធ្លាក់ចុះ។ ក្នុងកំឡុងពេលក្រោយរជ្ជកាលស្ដេចឆៀនឡុង មានការលេចឡើងមន្ដ្រីពុករលួយមានឈ្មោះល្បីក្នុងប្រវត្ដិសាស្ដ្រគឺមន្ដ្រីឈ្មោះ ហឺសឺន មាននាមដើមសានប៉ៅ ចេះ ៤ ភាសាគឺ ភាសាម៉ានជូ ហាន ម៉ុងកូល និងទីបេ។
ពេលចូលបម្រើរាជការដំបូង ហឺសឺនជាកូនទាហានធម្មតាម្នាក់ ទទួលតួនាទីកាន់ទង់ជ័យ។ ក្រោយមកបានសម្ដែងសមត្ថភាពចំពោះព្រះភ័ក្ត្រស្ដេចឆៀនឡុង ទើបស្ដេចឆៀនឡុងប្រោសប្រណីនិងតម្លើងតំណែងជាបន្ដបន្ទាប់ ដោយតម្លើងតំណែងជារាជអង្គរក្ស។ ក្រោយមកតម្លើងជាមេបញ្ជាការរងកងពលទង់ខៀវ ដោយក្នុងកំឡុងពេលនៃការចូលបម្រើរាជការ ២០ ឆ្នាំ បានទទួលការតម្លើងតំណែងដល់ទៅ ៤៧ ដង។ ធ្លាប់កាន់តួនាទីជាជំនួយការប្រមូលប្រាក់នៅច្រកទ្វារក្រុងឆុងវ៉ើន គ្រប់គ្រងឃ្លាំងសម្បត្ដិផ្ទាល់របស់ព្រះរាជា និងឃ្លាំងហ្លួង។ ដំបូងឡើយហឺសឺនជាមន្ដ្រីសុច្ចរិតស្មោះត្រង់ និងមានសមត្ថភាព ចេះរកវិធីរកប្រាក់ចូលឃ្លាំងហ្លួងដែលស្រុតស្រកឲ្យមានច្រើនឡើងវិញល្មមអាចទប់ទល់នឹងគ្រោងការធំៗ ក្នុងប្រទេសដូចជា គ្រោងការយោធា គ្រោងការជួសជុលប្រព័ន្ធធារាសាស្ដ្រ គ្រោងការសាងសង់ផ្នូរស្ដេចជាដើម។
មិនរាប់បញ្ចូលស្នាដៃផ្សេងៗ ជាច្រើនទៀតដូចជាការសម្របសម្រួសរឿងក្ដីនៅយុនណាន ការពិនិត្យបញ្ជីនៅសានទុង និងការបង្កើតឆ្នាំងភ្លើងដាក់អាហារ ដែលធ្វើឲ្យពិធីជប់លៀងដែលមានភ្ញៀវជាង ៥៣០ តុរបស់ស្ដេចឆៀនឡុងអាចមានអាហារក្ដៅគ្រប់ពេលវេលា។ ដោយសារជាមន្រ្តីសំណប់របស់ស្ដេចឆៀងឡុង ហឺសឺនធ្លាប់ទទួលការគ្រប់គ្រងមុខតំណែងដល់ទៅជាង ៦០ មុខតំណែងក្នុងពេលតែមួយ ថែមទាំងបានទទួលព្រះរាជទានព្រះធីតាពៅឲ្យអភិសេកជាមួយកូនប្រុសរបស់ហឺសឺន ធ្វើឲ្យហឺសឺនដែលជាមន្ដ្រីធំស្រាប់បានក្លាយជាញាតិវង្សមានអំណាចយ៉ាងលឿនរហ័ស។
ក្រោយមកហឺសឺនចាប់ផ្ដើមពង្រីកអំណាច ប្រើតំណែងតួនាទីរបស់ខ្លួនក្នុងការរកមាសប្រាក់ ដូចជា ការបើកហាងបញ្ជាំ បើកហាងប្ដូរប្រាក់ អណ្ដូងរ៉ែ និងការងារលក់ដូរជាច្រើនផ្សេងទៀត នៅមិនទាន់រាប់អំពើពុករលួយ បែងចែកបក្សពួក ប្រើអំណាច រហូតមានសសេរក្នុងកំណត់ត្រាសម័យក្រោយមកថា “រជ្ជកាលស្ដេចឆៀនឡុងនៃរាជវង្សតាឈិង ហឺសឺនធំលើសផែនដី មានអំណាចលើសរាជសំណាក់ បណ្ដាមន្ដ្រីអែបអប កៀបសង្កត់ ពុករលួយដោយចំហ បោះបង់មន្ដ្រីបក្សពួកផ្សេង ធ្វើឲ្យប្រព័ន្ធគ្រប់គ្រងធូរលុង មន្ដ្រីប្រព្រឹត្ដិអំពើពាល”។
ក្រោយមកក្នុងខែតុលា ឆ្នាំគ.ស ១៧៩៥ ហង់តេឆៀនឡុងបានប្រកាសថានឹងផ្ទេររាជសម្បត្ដិឲ្យព្រះរាជបុត្រក្នុងរដូវស្លឹកឈើលាស់នាឆ្នាំបន្ទាប់ ដោយសារពុំចង់គ្រងរាជ្យយូរជាងព្រះអយ្យកោខាំងស៊ី ធ្វើឲ្យឆៀនឡុងហង់តេប្រកាសដាក់រាជសម្បត្ដិក្នុងឆ្នាំគ.ស ១៧៩៦ ដើម្បីឲ្យខ្លួននៅក្រោមតំណែងខាំងស៊ីមួយឆ្នាំ។
តែក្រោយពេលផ្ទេររាជ្យសម្បត្ដិឲ្យហង់តេចៀឈិងហើយ ព្រះអង់នៅតែជាអ្នកក្ដោបអំណាចពិតដោយអាស្រ័យតំណែង “ថៃសួហួង” ឬព្រះរាជបិតាហ្លួង ជាបន្ដរហូតដល់ ៣ ឆ្នាំក្រោយមកទៀតទើបស្ដេចចូលទីវង្គត់។
ថ្ងៃទី ១៣ ខែមគសិរ ឆ្នាំគ.ស ១៧៩៩ ឬក្រោយពេលស្ដេចឆៀនឡុងសុគត់បានមួយថ្ងៃ ហង់តេចៀឈិងក៏ចេញព្រះរាជឱង្ការប្រកាសកំហុសរបស់ហឺសឺន ២០ ចំណុច និងចេញបញ្ជាឲ្យចាប់ដាក់ឃុំឃាំង ដកហូតតំណែង និងរឹបអូសទ្រព្យសម្បត្ដិទាំងអស់ចូលឃ្លាំងហ្លួង។
តាមកំណត់ត្រាបានសសេរថា ការរឹមអូសទ្រព្យសម្បត្ដិរបស់ហឺសឺនក្នុងគ្រានោះមានប្រាក់ទាំងអស់ ៨០០ លានតម្លឹង ក្នុងខណៈដែលប្រាក់ទូទាំងប្រទេសដែលបានមកពីភាស៊ីក្នុងខណៈនោះមានត្រឹមតែ ៧០ លានតម្លឹងក្នុងមួយឆ្នាំ ពោលគឺគ្រាន់តែប្រាក់របស់ហឺសឺនដែលបានមកពីអំពើពុករលួយគឺស្មើនឹងប្រាក់ទូទាំងប្រទេសដល់ទៅជាង ១០ ឆ្នាំទៅហើយ នៅមិនទាន់បូករួមភស្ដុតាងផ្សេងដែលរកឃើញមានដូចជាចានគោមធ្វើអំពីមាសសុទ្ធ ៤ ២៨៨ ថូប្រាក់ ៦០០ ចានមាស ១១៩ មាសសុទ្ធ ៥ ៨០០ ០០០ តម្លឹង ប្រាក់ស្នូក ៥០ ០០០ ដុំ និងពេជ្រនិលចិន្ដា ក្រណាត់សូត្រ របស់មានតម្លៃផ្សេងៗ ជាច្រើនទៀត។ ដូច្នេះក្រោយពេលរឹបអូសទ្រព្យសម្បត្ដិហើយ នាពេលក្រោយមកទៀតកើតមានពុំនោលនិយាយថា “ហឺសឺនដួលភីង ចៀឈិងឆ្អែតពោះ”។
ក្រោយពេលឃុំខ្លួនហឺសឺនបាន ១០ ថ្ងៃ ហង់តេចៀឈិងបានព្រះរាជទានក្រណាត់សឲ្យទៅហឺសឺន ដើម្បីជានិមិត្ដរូបជំនួសការប្រហារជីវិតដោយការពន្លះសាច់ទាំងរស់។ ចំណែកបុត្រច្បងហឺសឺន ដោយសារបានរៀបអភិសេកជាមួយអង្គម្ចាស់ស្រីហឺសៀវ ធ្វើឲ្យរួចផុតពីការដាក់ឃុំឃាំង។ ចំណែកកូនចៅហឺសឺនដែលនៅសេសសល់ត្រូវនិរទេសទៅនៅភូមិដែលនៅភាគខាងត្បូងនៃក្រុងហាប៊ិន ចម្ងាយ ៦០ គីឡូម៉ែត្រនៃខេត្ដហាប៊ិន។ ក្នុងដំណាក់កាលចុងក្រោយ មុនពេលរឹតកខ្លួនឯងធ្វើអត្ដឃាតនោះ ហឺសឺនបានសសេរកំណាព្យចុងក្រោយថា “ហាសិបឆ្នាំយប់ថ្ងៃដូចសុបិន ឥឡូវលើកដៃលាលោកា ថ្ងៃក្រោយពេលវារីលិចនាគ តាមពពកអ័ព្ទកើតថ្មី” បង្ហាញពីក្ដីរន្ធត់និងគំនុំដែលខ្លួនមាន មានន័យថា ថ្ងៃណាមួយមានអ្នកត្រឡប់មកគ្រប់គ្រងហង់តេ អ្នកនោះគឺជាហឺសឺនដែលចាប់ជាតិ។ ការនេះមានគេជឿថា ជាស៊ូស៊ីថៃហៅ ដែលកើតក្នុងឆ្នាំគ.ស ១៨៣៥ នៅទន្លេហួងហូដែលកើតគ្រោះទុភឹក្ស។
** ភាពមានបានរបស់ហឺសឺននេះ ត្រូវបានកាសែតវើលស្ទ្រីតចួណល កាលពីខែមេសា ឆ្នាំគ.ស ២០០៧ ចាត់តំណាត់ថ្នាក់ជាបុគ្គលអ្នកមានម្នាក់ក្នុងចំណោមបុគ្គល ៥០ នាក់ដែលមានទ្រព្យសម្បត្ដិច្រើនបំផុតក្នុងពិភពលោកក្នុងសហសវត្ស ដោយកាលពីមុននេះបានចាត់ចំណាត់ថ្នាក់ជាអ្នកមានបំផុតក្នុងសតវត្សទី ១៨។
អំពើទុច្ចរិតរបស់មនុស្សឆ្លាតនិងមានសមត្ថភាពដូចហឺសឺន មិនត្រឹមតែធ្វើឲ្យព្រះរាជឃ្លាំងបាត់បង់ប្រាក់ចំណូលប៉ុណ្ណោះទេ តែក៏ជាហេតុធ្វើឲ្យកើតអំពោះពុករលួយជាទូទៅក្នុងរង្វង់អ្នករាជការ ស្មើនឹងការបំផ្លាញប្រព័ន្ធការគ្រប់គ្រងដ៏តឹងរឹង ដែលបានចាក់គ្រឹះដោយព្រះរាជានិងមន្ដ្រីសុច្ចរិតពីជំនាន់មុន។

៤.ព្រះអាទិត្យនាពេលថ្ងៃកន្លងផុត