ឆ្នាំគ.ស ១៦៤៤ អ៊ូសានគុយបើកច្រកសាន់ហៃកួនឲ្យកងទ័ពឈិងវាយគ្រប់គ្រងផែនដីចិន។ ស្ដេចមិងស៊ឺចុង ធ្វើអត្ដឃាត។ រាជវង្សមិងរាជវង្សចុងក្រោយរបស់ជនជាតិហានចូលដល់កាលអវសាន។ ក្នុងឆ្នាំនេះដែរតួអឺគុន មេទ័ពធំរបស់ម៉ាន់ជូបានលើកស៊ុនជឺឲ្យឡើងគ្រងរាជ្យបង្កើតរាជវង្សឈិងនៅក្រុងប៉េកាំង។
តែកាលនោះ កងកម្លាំងតាមិង និងកងទ័ពប្រជាជនប្រឆាំងកងទ័ពម៉ាន់ជូមាននៅពាសពេញផ្ទៃប្រទេស ធ្វើឲ្យ​រាជសំណាក់ឈិង ត្រូវរួមដៃជាមួយអតីតមន្ដ្រីរាជវង្សមិងដែលព្រមចុះចូល​ មានដូចជា អ៊ូសានគុយ កឺងចុងមិង សាំងខឺលី ខុងយ៉ូវតឺ ផ្ដុំកម្លាំងបង្ក្រាបកងកម្លាំងភាគខាងត្បូងមានដូចជា ហ្វូអង លូអង ថាងអង គុយអងនិងកង​កម្លាំង​ផ្សេងៗ ដែលនៅសេសសល់។
ឆ្នាំគ.ស ១៦៤៥ ក្នុងពេលដែលកងទ័ពម៉ាន់ជូវាយក្រុងយ៉ាងចូវ ស៊ឺខឺហ្វាមេទ័ពការពារក្រុង​បាននាំទាហាន​ចិន​ចំនួន​តិច​តួចប្រយុទ្ធតទល់ ៧ ថ្ងៃ ៧ យប់។ ពេលត្រូវវាយបែកក្រុង ស៊ឺខឺហ្វាត្រូវប្រហារជីវិត ហើយតួអឺគុនបាន​ចេញ​បញ្ជា​ឲ្យសម្លាប់រង្គាលអ្នកស្រុកយ៉ាងចូវ ដោយក្នុង “កំណត់ត្រាដប់ថ្ងៃនៅយ៉ាងចូវ” របស់វ៉ាំងស៊ិនឈូ អ្នកសំណាងល្អបានរួចជីវិត បានសសេរថាការសម្លាប់អ្នកស្រុកយ៉ាងចូវប្រព្រឹត្ដិទៅក្នុងរយៈពេល ១០ ថ្ងៃឥត​ឈប់។
ក្នុងពេលនោះដែរ ទាហានម៉ាន់ជូវាយដណ្ដើមយកក្រុងណាននិង បន្ដទៅ ស៊ូចូវ ហាំងចូវ សុងចៀង ឆាងចូវ រហូតចុងក្រោយអាចបង្រាបក្រុមប្រឆាំងបានទាំងអស់ សល់តែក្រុមរបស់ចឺងឆឺងកុង ដែលដឹកនាំអ្នកប្រឆាំង​កងទ័ព​​ម៉ាន់ជូទៅតាំងមូលដ្ឋាននៅសៀម៉ឺនជិនម៉ឺន ។ក្រោយមកបានបណ្ដេញជនជាតិហូឡង់ចេញពីតៃវ៉ាន់ វាយដណ្ដើម​កោះតៃវ៉ាន់ជាមូលដ្ឋានទ័ពចាំធ្វើសង្គ្រាមដើម្បីសង្គ្រោះ​រាជវង្សមិងពីកណ្ដាប់ដៃរាជវង្ស​ឈិងអស់​រយៈ​ពេល​​ជាងដប់ឆ្នាំទៀង។
ឆ្នាំគ.ស ១៦៦២ ក្រោយពេលបិតានិងប្អូនប្រុសជាច្រើននាក់របស់ចឺងឆឺនកុង ត្រូវខាងម៉ាន់ជូប្រហារជីវិត ទើប​ពួក​សម្ព័ន្ធមិត្ដ​និងញាតិសន្ដានចាប់ផ្ដើមមិនយល់ស្របចំពោះការប្រឆាំងនេះ។ ដោយសារយល់ឃើញថាគ្មានផ្លូវទទួលជោគជ័យ ចុងក្រោយពេលទល់ច្រក ចឺនឆឺនកុងក៏សម្រេច​ចិត្ដធ្វើ​អត្ដឃាត។ ក្រោយមកចឺងជិង បុត្រារបស់ចឺងឆឺងកុងបានស្នងតំណែងដឹកនាំក្រុមកងទ័ពប្រឆំាងនេះ ហើយ​ពេល​​ចឺង​ជិង​ស្លាប់ ឆ្នាំគ.ស ១៦៨១ តំណែងនេះបានធ្លាក់មកលើចឺងខឺសួង។ ចឺងខឺសួងប្រយុទ្ធ​ចាញ់ទាហាន​ឈិងក្នុងឆ្នាំគ.ស ១៦៨៣ ទើបកងទ័ពនេះព្រមស្វាមីភក្ដិ និងធ្វើឲ្យតៃវ៉ាន់​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ចិនម្ដងទៀត។
សូមចុចលើចំណងជើង ដើម្បីអានប្រវត្តិសាស្ត្របន្ដ ៖
១.យុទ្ធសាស្ដ្រឈើទន់ -- ឈើរឹង  
២.សម័យដើមរាជវង្ស - ការបង្ក្រាបក្រុមសក្ដិភូមិទាំងបី  
៣.សម័យរុងរឿងនៃរជ្ជកាលខាំង - ឆៀន  
៤.ព្រះអាទិត្យនាពេលថ្ងៃកន្លងផុត  
៥.សង្គ្រាមអាភៀនលើកទី ១  
៦.ចលនាក្បត់ថៃភិងធៀនកួ 
៧.ស៊ូស៊ីថៃហៅ - បរទេសចាំជញ្ជក់ឈាម  
៨.ចលនាបែបលោកខាងលិច  
៩.រដ្ឋប្រហារអ៊ូស៊ី  
១០.ចលនាអ៊ីហឺថួន-សង្គ្រាមសម្ព័ន្ធមិត្ដប្រាំបីជនជាតិ  
១១.ប្រវត្ដិសាធារណរដ្ឋ  
១២.អធិរាជចុងក្រោយ  

ពូយី ព្រះចៅអធិរាជចុងក្រោយនៃប្រទេសចិន